យើងធ្លាប់ឮហើយថា នេះពិបាកក្នុងការពណ៌នា មិនអាចយល់បាន ហើយក៏មិនមានឃើញពាក្យនេះនៅក្នុងព្រះគម្ពីរដែរ។ អញ្ចឹង ហេតុអ្វីយើង...
យើងធ្លាប់ឮហើយថា នេះពិបាកក្នុងការពណ៌នា មិនអាចយល់បាន ហើយក៏មិនមានឃើញពាក្យនេះនៅក្នុងព្រះគម្ពីរដែរ។ អញ្ចឹង ហេតុអ្វីយើងគួរយកចិត្តទុកដាក់អំពីព្រះត្រៃឯក ក្រៅពីមូលហេតុដែលថា នេះគឺជាចំណុចពិត?
មានការនិពន្ធ និងការលើកឡើងជាច្រើនហើយអំពីមូលហេតុដែលថា គោលជំនឿនៃព្រះត្រៃឯកគឺជាចំណុចដ៏សំខាន់ណាស់។ ប៉ុន្តែ ចំណុចដ៏សំខាន់នៃការយល់អំពីភាពជាព្រះនៃព្រះត្រៃឯក—ព្រះតែមួយដែលមានព្រះជន្មយ៉ាងអស់កល្បជានិច្ចក្នុងបុគ្គលបីអង្គគឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណ—គួរមានការលើកឡើងបន្ថែមទៀត។
ខាងក្រោមនេះគឺជាមូលហេតុ៥យ៉ាងទៀតអំពីមូលហេតុដែលយើងជឿលើគោលជំនឿនៃភាពសំខាន់នៃព្រះត្រៃឯកយ៉ាងខ្លាំង៖
១. ព្រះត្រៃឯកបង្ហាញភាពខុសប្លែកគ្នាអំពីព្រះរបស់យើង
មានមនុស្សជាច្រើនបានសន្មតថា ពួកម៉ូស្លីម ពួកយូដា និងគ្រីស្ទបរិស័ទថ្វាយបង្គំព្រះដូចគ្នាតែមួយ។ តាមពិតទៅ ពួកម៉ូស្លីម និងពួកយូដាដែលមិនជឿលើព្រះមេស្ស៊ីបានអះអាងអំពីព្រះដែលមានបុគ្គលិកលក្ខណៈតែមួយដែរ ជាជាងអះអាងអំពីបុគ្គលិកលក្ខណៈបីនៃព្រះត្រៃឯក។ ចំណុចខុសគ្នានេះគឺពិតជាសំខាន់ណាស់។
ព្រះដែលមានបុគ្គលិកលក្ខណៈតែមួយមិនអាចមានការស្រឡាញ់ និងពេញដោយព្រះគុណយ៉ាងអស់កល្បជានិច្ចបានឡើយ។ មុនព្រះអង្គបង្កើតផែនដីនេះ ព្រះអង្គមិនអាចស្រឡាញ់បានទេ យ៉ាងហោចណាស់ ព្រះអង្គអាចស្រឡាញ់ត្រឹមតែរូបអង្គទ្រង់តែឯងមួយអង្គគត់ប៉ុណ្ណោះ។ ក្នុងភាពឯកអង្គរបស់ទ្រង់ យើងអាចផ្ដល់អត្ថន័យដ៏ល្អបំផុតបានត្រឹមថា ទ្រង់គឺជាព្រះដែលបំពេញភាពអាត្មានិយមសម្រាប់តែខ្លួនឯង។ ដែលនេះនាំមកនូវទស្សនៈសកលនៃការកាន់អំណាចដែលមានកំណត់អាទិភាព ដែលនេះផ្ទុយពីទស្សនៈគ្រីស្ទបរិស័ទដែលរាប់ថា សេចក្ដីស្រឡាញ់គឺជាបញ្ញត្តិដ៏សំខាន់បំផុត ហើយក៏ជាលក្ខណសម្បត្តិដែលមានស្ថេរភាពបំផុតដែរ (ម៉ាថាយ ២២:៣៦–៤០; ១កូរិនថូស ១៣:១៣)។
យើងជឿថា ព្រះជាម្ចាស់មិនដែល នឹងមិនចេះប្រែប្រួលឡើយ។ យើងក៏ជឿផងដែរថា ព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ (១យ៉ូហាន ៤:៨)។ ភាពជាព្រះត្រៃឯកពន្យល់អំពីរបៀបដែលព្រះជាម្ចាស់ស្រឡាញ់តាំងពីមុនព្រះអង្គបង្កើតមកម៉្លេះ។ បុគ្គលទាំងបីអង្គស្រឡាញ់គ្នាយ៉ាងអស់កល្បជានិច្ច ហើយល្អអស្ចារ្យណាស់។ ក្នុងទ្រង់ផ្ទាល់ សេចក្ដីស្រឡាញ់គឺជាអ្វីដែលតែងតែផ្ដល់អត្ថន័យលើព្រះអង្គ។
ស្របគ្នាផងដែរ យើងក៏ត្រូវវែកញែកគ្នាអំពីព្រះត្រៃ–បុគ្គលរបស់យើងពីពហុព្រះនានា—ឧទាហរណ៍៖ ព្រះព្រហ្ម ព្រះនារាយណ៍ ព្រះសិវៈនៃសាសនាហិណ្ឌូ។ យើងមិនថ្វាយបង្គំព្រះបីនោះទេ។ «ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែមួយអង្គគត់» (ចោទិយកថា ៦:៤)។
ខណៈពេលដែលសាសនានានាបន្តបង្កបង្កើតឡើង ហើយទាស់គ្នាជាមួយនឹងសាសនាបែបសកលភាព នោះការវែកញែកមួយនេះនឹងកាន់តែមានភាពសំខាន់អំពីរបៀបដែលយើងរៀបរាប់អំពីជំនឿរបស់យើង។

COMMENTS